ថ្មីៗនេះ ស៊េរីរូបភាពនៃស្ត្រីជនជាតិវៀតណាមវ័យៗក្មេង
ដែលស្លៀកពាក់គ្មានការខ្មាស់អៀនសូម្បីបន្តិច
ខណៈជិះម៉ូតធ្វើដំណើរនៅលើដងផ្លូវសាធារណៈ, ត្រូវបានបង្ហោះនៅលើ ASTV, ដែលជាបណ្តាញព័ត៌មានដ៏ល្បីល្បាញមួយ នៅក្នុងប្រទេសថៃ ។
តាមរយៈរូបភាពទាំងនេះ យើងសង្កេតឃើញថា នារីវ័យៗក្មេងទាំងនេះ
បានពាក់អាវ “ចំហរ” សាច់ទាំងស្រុង ដែលធ្វើឲ្យមនុស្សទាំងក្មេង
និងចាស់ អត់ទ្រាំមើលពុំបាន ។ យ៉ាងណាមិញ
ចំពោះការស្លៀកពាក់ខោអាវដ៏ជ្រុលហួសហេតុបែបនេះ
នៅតាមដងផ្លូវនៃប្រទេសវៀតណាម, ត្រូវគេហទំព័រថៃមួយនេះ
បានឆ្លុះបញ្ចាំងទស្សនៈមិនយល់ស្របតែម្តង ។
អ្នកនិពន្ធម្នាក់និយាយថាៈ “ក្នុងរយៈពេលប៉ុន្មានមុននេះ,
នោះការស្លៀកពាក់ប្រភេទនេះ គឺកើតមានសម្រាប់តែពួកតារាចម្រៀង,
តារាសម្តែង និងម៉ូឌែល ប៉ុណ្ណោះ ។ ពួកអាជ្ញាធរ
ក៏បានផ្តល់ក្បូនច្បាប់ច្បាស់លាស់ អំពីរៀបរបបក្នុងការស្លៀកពាក់
និងដាក់ទោសទណ្ឌចំពោះអ្នកបំពានច្បាប់នេះ ។ ច្បាប់ទាំងនេះ
ក៏ត្រូវបានប្រើដើម្បីធ្វើឲ្យស្ថានការណ៍ល្អប្រសើរ
សម្រាប់សិល្បះនៃការស្លៀកពាក់សិចស៊ីផងដែរ” ។
ទោះជាយ៉ាងណា, យោងតាមគេហទំព័រថៃនេះ បានឲ្យដឹងថា
ដោយសារតែពុំមានក្បួនច្បាប់អំពីការស្លៀកពាក់នៅលើដងផ្លូវ,
ហេតុដូច្នេះ ធ្វើឲ្យនារីវៀតណាមក្មេងៗ
នៅតែបន្តស្លៀកពាក់ចំហល្ហល្ហេវបែបនេះ
នៅតាមបណ្តាដងផ្លូវសាធារណៈជារឿយៗ ។
តែយ៉ាងណាក៏ដោយ ការជ្រើសរើសស្លៀកពាក់នៅកន្លែងសាធារណៈ
ជាមួយខោអាវហាក់ដូចជាគ្មានលុយទិញបែបនេះ
គឺបានបង្ហាញពីកង្វះការគោរពចំពោះអ្នកដទៃទៀតតែម្តង ។ ប៉ុន្តែ
មានមនុស្សជាច្រើនបានគិតថា
ការស្លៀកពាក់សិចស៊ីបញ្ចេញស្បែកសខ្ចីឲ្យដូចពួកជនបរទេសបែបនេះ
គឺចង់បង្ហាញពីសម្រស់របស់ស្ត្រីសម័យទំនើបប៉ុណ្ណោះឯង ៕
ប្រភពមកពី ksn-news.com