រឿងដែលនឹកស្មានមិនដល់ ហើយពិតជាពុំដែលជួបនោះ បានកើតឡើងលើក្មេងស្រីម្នាក់ រស់នៅភូមិតូចមួយ នាខេត្ត ស៊ីឈួន ប្រទេសចិន ។
មុននេះ ប្រមាណ ១០ ឆ្នាំ ស្រាប់តែក្មេងស្រីនេះ
មានអារម្មណ៍ឈឺចុកពោះយ៉ាងខ្លាំង ប៉ុន្តែ
ដោយលក្ខខណ្ឌនៅជនបទដាច់ស្រយាល ពុំមានបណ្តាញសុខាភិបាល ហេតុនេះ
នាងពុំបានទទួលនូវការព្យាបាលឲ្យត្រឹមត្រូវតាមក្បួនខ្នាតទេ ។
៥ ឆ្នាំ ក្រោយមក នៅពេលដែលមានអំណោយផល ឪពុកម្តាយរបស់នាង
បាននាំនាងទៅកាន់មន្ទីរពេទ្យធំមួយ ដើម្បីព្យាបាល ។ ប៉ុន្តែ ខណៈពេលថត
X-Ray ពួកវេជ្ជបណ្ឌិតឡើង “បះសក់” ព្រោះឃើញក្នុងពោះរបស់នាង
មានពស់ ៣ ក្បាល ប្រវែង ៣០ សង់ទីម៉ែត្រ ។
មូលហេតុដែលនាំឲ្យនាងមានគភ៌ “ពស់ ៣ ក្បាល” នៅពុំទាន់នឹងប្រាកដទេ ។
ពាក្យចចាមអារាម បាននិយាយតៗគ្នាថា ក្មេងស្រីនេះ បានលេបពងពស់ ៣ ហើយវាក៏លូតលាស់ទៅជាពស់ ៣ ក្បាល បច្ចុប្បន្ននេះ ៕
វេជ្ជបណ្ឌិតបានត្រួតពិនិត្យឃើញកូនពស់ ៣ ក្បាល ប្រវែង ៣០ សង់ទីម៉ែត្រ ក្នុងពោះរបស់ក្មេងស្រី
ប្រភពមកពី ksn-news.com