ស្ត្រីជនជាតិចិនម្នាក់
បានសម្រេចចិត្តធ្វើការលក់ដេញថ្លៃសក់ប្រវែង ២ ម៉ែត្រ
ដែលខ្លួនប្រឹងថែរក្សាអស់រយៈពេល ១៥ ឆ្នាំ មកហើយ ដើម្បីបង្កមូលនិធិសប្បុរសដល់សាលារៀន ។
នាង Xiao អាយុ ៣៨ ឆ្នាំ រស់នៅទីក្រុង Shenzhen ខេត្ត Guangdong
ប្រទេសចិន បានបង្ហាញសក់វែងអន្លាយដ៏ស្រស់ស្អាតរបស់នាង កាលពីថ្ងៃទី
២២ សីហា ២០១៤,
ហើយក៏កំពុងប្រឹងប្រែងស្វែងរកអ្នកហ៊ានឲ្យថ្លៃសក់របស់ខ្លួន ។
នាងមានបំណង និងប្រមូលលុយទាំងអស់នេះ ផ្តល់ឲ្យសាលាមធ្យមសិក្សាមួយ ។
បច្ចុប្បន្ន តម្លៃដំបូងត្រូវបានដាក់ឲ្យដេញថ្លៃ គឺ ១ ម៉ឺនយ៉ន់ (ប្រមាណ ១៧.០០០ ដុល្លារ) ។
សូមបញ្ជាក់ផងដែរថា មុននេះ ៩ ឆ្នាំ មានគេហ៊ានឲ្យថ្លៃដល់ទៅ ២ ម៉ឺនយ៉ន់ ។
សម្រាប់បញ្ហាប្រចាំថ្ងៃវិញ គឺនាងបានចំណាយពេលសិតសក់ម្តងៗ
រហូតដល់ទៅ ១ ម៉ោង ឯណោះ ! ហើយបើចង់ទៅណាមកណា
នាងត្រូវបួងសក់ឡើងលើ ៕
ប្រភពមកពី ksn-news.com