អ្នកពិនិត្យឈាម រកមេរោគ អេដស៍ នៅឃុំរកា កើនដល់ ៨៩៥នាក់ ខណៈតួលេខ នៃអ្នកផ្ទុក មានត្រឹម ១០៦ដដែល

Posted by Unknown  |  at   10:11 AM

បាត់ដំបង៖ គិតត្រឹមវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ចំនួនប្រជាពលរដ្ឋ មកពីឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានមកពិនិត្យឈាម រកមេរោគអេដស៍ បានកើនដល់ ៨៩៥នាក់ហើយ ប៉ុន្តែចំនួន ពលរដ្ឋ ដែលរកឃើញថាមានផ្ទុក មេរោគអេដសន៍ មិនមានការកើនឡើងទេ ដោយមានចំនួនត្រឹម ១០៦នាក់ ដដែល ដូចទៅនឹងតួលេខ កាលពីព្រឹកមិញ ។
លោក អឹម ចិត្រា ប្រធានការិយាល័យ ប្រតិបត្តិសុខាភិបាលស្រុកសង្កែ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា បន្ទាប់ពីរាប់តួលេខជាលើកទី២ នាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ឃើញថា ចំនួនប្រជាពលរដ្ឋ ដែលមកពិនិត្យឈាម រកមេរោគអេដស៍ បានកើនឡើងច្រើន រហូតដល់ ៨៩៥នាក់ ប៉ុន្តែអ្នកពិនិត្យថ្មីនេះ មិនមាននរណា ត្រូវរកឃើញថា មានផ្ទុកមេរោគអេដស៍នោះទេ ។
តាមសន្នីសិទព័ត៌មាន ដែលរៀបចំដោយ អាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរសុខាភិបាល ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន អភិបាលរង ខេត្តបាត់ដំបង នៅព្រឹកមិញ បានឱ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ចំនួនប្រជាពលរដ្ឋឃុំរកា ដែលបានមកធ្វើតេស្តចំនួន ៧៧៥នាក់ ហើយក្នុងនោះពលរដ្ឋ ចាស់ក្មេង ចំនួន ១០៦នាក់ ត្រូវបានពិនិត្យឃើញថា មានឆ្លង មេរោគអេដស៍។
អាជ្ញាធរគ្រោងនឹងប្រកាស ពីតួរលេខរៀងរាល់២ដង ក្នុងមួយថ្ងៃ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ថ្ងៃស្អែក រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នឹងចុះទៅខេត្តបាត់ដំបងដោយផ្ទាល់ ដើម្បីធ្វើសន្និសិទ្ធកាសែត ជួបជនរងគ្រោះ នៅភូមិរកាឃុំរកា ដោយមានលោក ច័ន្ទ សុផល អភិបាលខេត្តចូលរួម និងមន្រ្តីពាក់ព័ន្ធជាច្រើន រូបទៀត៕

ប្រភពមកពី ដើមអម្ពិល

សំគាល់

khshare មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល

បញ្ចេញយោបល់ :

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2013 ចែករំលែកពត៍មាន . WP Theme-junkie converted by BloggerTheme9
Proudly Powered by Blogger .
back to top

សូមចុច Like ដើម្បីទទួលពត៍មានថ្មីៗតាមរយៈ Facebook.