ជនជាតិវៀតណាម ២នាក់ បែកថ្នាំយកឡាម និងដុំថ្មវាយគ្នា ម្នាក់ដេកពេទ្យ ម្នាក់ជាប់ខ្នោះ

Posted by Unknown  |  at   4:37 PM

ភ្នំពេញ ៖ បុរសជនជាតិវៀតណាម ២នាក់ ដែលជាមិត្តភក្តិនឹងគ្នា រស់នៅផ្ទះជួលក្នុងក្រុមទី៦ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានផ្ទុះហិង្សា រហូតយកឡាមឆូតមុខ និងដងខ្លួន ហើយយកដុំវាយ បន្ថែម បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ រីឯជនបង្កត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួន។
នាយនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ លោក ទេព បូរ៉ា បាននិយាយថា ករណីផ្ទុះអំពើហិង្សា រវាងជនជាតិវៀត ណាមទាំងពីរនាក់ ដែលជាដៃគូនឹងគ្នាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទី ហើយ ជនរងគ្រោះដែលរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រីឯជនបង្កត្រូវសមត្ថកិច្ចរបស់លោក ឃាត់ ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាល ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់ ។
លោក ទេព បូរ៉ា បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ង្វៀន មិនចេង អាយុ ៣៥ឆ្នាំ រីឯជនបង្កឈ្មោះ សំ សំណាង អាយុ ២៤ឆ្នាំ ពួកគេទាំងពីរនាក់ រស់នៅផ្ទះជួលជាមួយគ្នា និងមានមុខរបរជាជាងដេរស្បែកជើង ។
បើតាមសមត្ថកិច្ចមូលហេតុ ដែលនាំឲ្យពួកគេទាំងពីរនាក់ ផ្ទុះហិង្សារហូតយកឡាម និងដុំថ្មឆូតមុខ និងវាយគ្នា យ៉ាងដូច្នេះ ទំនងបែកថ្នាំ ហើយទំនាស់ រឿងលក់ថ្នាំ ។
បច្ចុប្បន្នជនបង្ក សំ សំណាង ស្ថិតក្រោមការសួរនាំនៅប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដើម្បីចាត់ការបន្តតាមផ្លូវ ច្បាប់ ៕
ប្រភពពី ដើមអំពិល

សំគាល់

khshare មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល

បញ្ចេញយោបល់ :

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2013 ចែករំលែកពត៍មាន . WP Theme-junkie converted by BloggerTheme9
Proudly Powered by Blogger .
back to top

សូមចុច Like ដើម្បីទទួលពត៍មានថ្មីៗតាមរយៈ Facebook.