បុរសម្នាក់មកពីទីក្រុងតៃប៉ិ ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃចន្ទ
នេះ ពីបទកាប់ចាក់មិត្តស្រីរបស់ខ្លួនចំនួន ៣៤ កាំបិត រហូតស្លាប់
បន្ទាប់ពីរូបគេមិនអាចផ្សះផ្សារទំនាក់ទំនងរបស់ពួកគេដែលបានប្រេះស្រាំកន្លងមក ។
យោងតាមប្រភពព័ត៌មានពី Tencent News បានឲ្យដឹងថា Zhang Yanwen
គឺជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ មកពីសាកលវិទ្យាល័យ National
Taiwan, បានទៅកាន់ផ្ទះជួលរបស់មិត្តស្រីរបស់គាត់
ក្នុងបំណងដើម្បីផ្សះផ្សារស្នេហារបស់ពួកគេ
ដោយសារសង្សាររបស់គាត់បានចែកផ្លូវពីគាត់ ។ នៅគ្រានោះផងដែរ Zhang
បានគំរាមប្រើប្រាស់រូបថតអាក្រាតរបស់នាង
ដើម្បីហែកកេរ្តិ៍ឈ្មោះរបស់នាង, ប៉ុន្តែ ទោះជាយ៉ាងណា
នាងជាសង្សារនោះនៅតែមិនយល់ព្រមឡើយ ។
Zhang បានប្រាប់ប៉ូលីសថា គាត់ធ្លាប់មានទំនាក់ទំនងជាមួយអ្នកផ្សេង ២, ៣ នាក់ ប៉ុណ្ណោះ មុនពេលជួបនាង, ប៉ុន្តែ គាត់ស្រឡាញ់នាងបំផុត ហើយមិនយល់ថា ហេតុអ្វីនាងចង់បែកបាក់ពីរូបគេនោះទេ ។
បុរសរូបនេះ ត្រូវបានដកសម្តីនិយាយថាៈ “ខ្ញុំបានលះបង់សេចក្តីស្រឡាញ់ទាំងអស់របស់ខ្ញុំទៅឲ្យនាង… ហេតុដូច្នេះ បន្ទាប់មក ត្រូវទុកឲ្យពួកយើងស្លាប់ទាំងអស់” ៕
ប្រភពមកពី ksn-news.com