ទារក​អាយុ​៤​ខែ​ត្រូវស្លាប់​ខួរក្បាល ដោយសារ​ឪពុកម្តាយ​ញៀន​ថ្នាំ​បញ្ចុក​ម៉ា​ទឹកកក ដើម្បី​ឲ្យ​វា​ឈប់​យំ

Posted by Unknown  |  at   10:52 AM

ទារក​អាយុ ៤ ខែ ម្នាក់ បាន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជីវិត ក្រោយពី​ឪពុកម្តាយ​ញៀន​ថ្នាំ​របស់​វា​បាន​បញ្ច​ក់​ថ្នាំ​ម៉ា​ទឹកកក ដើម្បី​បញ្ឈប់​ការ​ស្រែកយំ​របស់​វា​នោះ ។​
​នាង Silvia Strnadoa អាយុ ២៦ ឆ្នាំ និង​ប្តី​ឈ្មោះ Miroslav អាយុ ៣០ ឆ្នាំ បាន​យក​កូន​របស់ខ្លួន​ដែល​សន្លប់​ទៅកាន់​មន្ទីរពេទ្យ និង​ត្រូវបាន​វេជ្ជបណ្ឌិត​រកឃើញថា វា​បាន​ស្លាប់​ខួរក្បាល​ទៅហើយ និង​អាច​នៅរស់ គឺ​ដោយសារតែ​ម៉ាស៊ីន​ជំនួយ​ជីវិត​ប៉ុណ្ណោះឯង ។​

 យ៉ាងណាមិញ ឪពុកម្តាយ​១​គូ​នេះ ដែល​រស់នៅ​ទីក្រុង Prievidza ភាគ​ពាយ័ព្យ Slovak នៃ​តំបន់ Horna Nitrawere ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ បន្ទាប់ពី​ប៉ូលីស​បាន​រកឃើញថា ពួកគេ​បាន​បញ្ចុក​កូន​របស់​ពួកគេ​ជាមួយ​ថ្នាំញៀន​ដ៏​ច្រើន​បំផុត​នោះ ។​
​អ្នកនាំពាក្យ​មន្ទីរពេទ្យ​ម្នាក់ បាន​និយាយថាៈ “​ឪពុកម្តាយ​ក្មេង​នេះ​បាន​ចូលមកក្នុង​បន្ទប់​រង់ចាំ ជាមួយ​កូនតូច​របស់​ពួកគេ​ដែល​សន្លប់ ដាក់​នៅក្នុង​រទេះរុញ​កូនង៉ែត និង​ទាមទារ​ជួប​គ្រូពេទ្យ​” ។ អ្នកនាំពាក្យ​នោះ​បន្តថាៈ “​នៅពេល​ធ្វើការ​ត្រួតពិនិត្យ យើងខ្ញុំ​បាន​រកឃើញថា ក្មេង​នេះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារតែ​ត្រូវបាន​ផ្តល់​ថ្នាំញៀន​ហួស​កំ​ម្រិ​ត​” ។​
​ចំណែក​ប្រធាន​ក្រុមគ្រូពេទ្យ លោក Anna Moracikova បន្ថែមថាៈ “​ខួរក្បាល​ក្មេង​នេះ​បាន​ខូច​ធ្ងន់ធ្ងរ និង​លែង​ដំណើរការ​ទៅហើយ ។ ឱកាសរ​ស់រប​ស់វា​គឺមាន​សង្ឃឹម​តិចតួច​បំផុត ហើយ​វា​នៅរស់ ក៏​អាស្រ័យ​ដោយ​ម៉ាស៊ីន​ជំនួយ​ជីវិត​ប៉ុណ្ណោះ​ផងដែរ​” ៕


ប្រភពមកពី ksn-news.com

សំគាល់

khshare មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល

បញ្ចេញយោបល់ :

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2013 ចែករំលែកពត៍មាន . WP Theme-junkie converted by BloggerTheme9
Proudly Powered by Blogger .
back to top

សូមចុច Like ដើម្បីទទួលពត៍មានថ្មីៗតាមរយៈ Facebook.