ថ្មីៗនេះ នៅសួនសត្វ Delhi ប្រទេសឥណ្ឌា បានកើតនូវហេតុការណ៍ដ៏គួរឲ្យតក់ស្លុត ខណៈពេលដែលខ្លាសដ៏ធំ បានវាយប្រហារលើយុវជនស្រវឹងស្រាម្នាក់ ដែលតោងឡើងទ្រុងខ្លា ហើយភ្លាត់ជើងក៏រអិលធ្លាក់ចូលនៅក្នុងនោះ ។
ប្រភពព័ត៌មានឲ្យដឹងថា យុវជននេះមានអាយុ ២២ ឆ្នាំ ហើយតាមស្មាន គឺស្រវឹងស្រាតោងឡើងទ្រុងខ្លា ទើបជួបគ្រោះថ្នាក់ដ៏អាណោចអាធមបែបនេះ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនរូបនេះប៉ុនប៉ងឡើងច្រើនដងហើយ តែបុគ្គលិកសួនសត្វបានរារាំង ។ ប៉ុន្តែ យុវជន “សមស្លាប់” រូបនេះ នៅតែចចេស ឆ្លៀតឱកាសតោងឡើងទ្រុងខ្លាកំណាចទាល់តែបាន ។
គ្រាន់តែជនរងគ្រោះធ្លាក់ចូលក្នុងទ្រុងភ្លាម ខ្លាសនោះបានស្ទុះមកខាំ.កជនរងគ្រោះ ទោះបីពេលនោះ មានមនុស្សជាច្រើនយកដុំថ្មគប់ ហើយស្រែកដេញក៏ដោយ ។
យុវជននេះប្រឹងយកដៃមកឱបក្បាល តែវា…ហួសពេល
ទម្រាំអន្តរាគមន៍បានប្រមាណ ២ ម៉ោងក្រោយនោះ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
Bittu អ្នកដែលបានប្រើទូរស័ព្ទថតយកទិដ្ឋភាពដ៏រន្ធត់នេះ ឲ្យដឹងថា បុគ្គលិកសួនសត្វមកដល់យឺតពេល ។ សូមបញ្ជាក់ថា ប្រភេទខ្លាសនេះ ជាអម្បូរសត្វត្រូវចាត់ក្នុងបញ្ជីប្រឈមហានិភ័យផុតពូជ គឺវាសាហាវណាស់ ៕
ប្រភពមកពី ksn-news.com