គ្រូប្រុសកំហូចម្នាក់ មកពីសាកលវិទ្យាល័យ Shaanxi
ត្រូវរងការវាយដំសល់ដង្ហើមចង្រិតតែម្តង
ក្រោយគាត់ត្រូវគេតាមទាន់កំពុងធ្វើសកម្មភាពលួចថតនិស្សស្រីឆ្នាំទីមួយ ២ នាក់ ខណៈពួកនាងកំពុងងូតទឹក កាលពីល្ងាចថ្ងៃអាទិត្យ កន្លងមកនេះ ។
Zhao បានប្រាប់គ្រួសាររបស់គាត់ថា ជាធម្មតា
ក្រោយបញ្ចប់ការបង្រៀនសិស្ស គាត់នឹងចេញទៅស្ទួចត្រី, ប៉ុន្តែ
បែរជាប្រែចិត្តនៅបង្អែបង្អង់ជុំវិញសាលា
និងក៏ចាប់ផ្តើមថតនិស្សិតស្រី ២ នាក់ កំពុងងូតទឹក ។
នៅពេលអ្នកដំណើរប្រទះឃើញគាត់កំពុងធ្វើសកម្មភាពយ៉ាង “ត្រជាក់ភ្នែក”
បែបនេះ, គ្រូ Zhao ក៏បានព្យាយាមជិះម៉ូតូរត់គេចខ្លួន ។ ប៉ុន្តែ ចៃដន្យ
កម្មអាក្រក់ គាត់ក៏ត្រូវជិះដួល ហើយនិស្សិត១ក្រុម
ក៏បានឡោមព័ទ្ធជុំវិញ និងវាយយ៉ាងដំណំរហូតសល់ដណ្តើមចង្រិតតែម្តង ។
យោងតាមវេជ្ជបណ្ឌិត, នោះគ្រូ Zhao ក្បាលខូច បានហូរឈាមអស់ ៨០
មីលីលីត្រ ។ បច្ចុប្បន្ន គាត់កំពុងស្ថិតក្នុងបន្ទប់ថែទាំពិសេស
ដើម្បីទទួលការព្យាបាលសង្គ្រោះបន្ទាន់ ។
យ៉ាងណាមិញ ចំណែកនិស្សិតស្រីរងគ្រោះ ២ នាក់នោះ
ពុំទាន់ត្រូវបានសម្ភាសន៍នៅឡើយទេ ខណៈពួកនាងកំពុងរំជើបរំជួល
និងខ្វល់ខ្វាយស្ថានភាពខ្លួនឯងជាខ្លាំងផងនោះ ៕
ប្រភពមកពី ksn-news.com