ហៅ​គ្រូ​ចាប់​ព្រាយ​ក្បាល ៨ ចំ​គ្រូ​បោក ក្លាយជា​រឿង​អំពើហិង្សា ចាប់​ឪពុក​ចង​ដាក់ច្រវ៉ាក់ ដុត​កូនប្រុស​ស្រី រងរបួស​ធ្ងន់ និង​ឲ្យ​កូន​រុះផ្ទះ​ចេញ នៅ​ក្រុង​បាវិត​

Posted by Unknown  |  at   5:49 PM

មានរឿង​ហួសចិត្ត ត្បិត​ខ្វះ​ចំណេះដឹង កូនប្រសារ​ស្រវឹង គិតថា ខ្មោច​ព្រាយ​ក្បាល ៨ ចូល​ស​ន្ថិ​ត ក៏​ទៅ​ហៅ​គ្រូ​ចាប់​ខ្មោច​ព្រាយ តែ​ប៉ះចំ​គ្រូ​បោក ក្លាយជា​អំពើហិង្សា​យ៉ាង​ ឃោរឃៅ​។ គ្រូ​អាគម​អូមអាម​នោះ បាន​យក​ខ្សែ​ក្របី​ចាប់ចង​ឪពុក​ស្លាបសេក​ដៃ​មក​ក្រោយ និង​យក​ច្រ​វ៉ា​ក់​ចាក់​កជើង​ភ្ជាប់​នឹង​សរសរ​ផ្ទះ រួច​បុក​ផ្លែ​ស្ពឺ និង​ដើម​ត្រាវ​ព្រៃ​បញ្ច្រក រួច​យក​ខោ​ទ្រនាប់ (​លី​អូ​) ចំនួន ៧ និង​សា​រ៉ុង ៧ ដាក់​គ្របពីលើ​ក្បាល ដើម្បី​បន្សាប​ខ្មោច​ព្រាយ​ក្បាល​៨​។ គ្រូ​នោះ បាន​ចាប់​កូនប្រសារ​ប្រុស​សម្រាត​ខោអាវ យក​ភ្លើង​ធូប​ប៉ុនកដៃ អុច​ក្បាល ដងខ្លួន ដៃជើង ពងស្វះ និង​លឹ​ង្គ​រលាក​រលួយ ឈឺចាប់ រហូតដល់​សន្លប់​។ ក្នុងនោះ គ្រូខ្មែរ បាន​ចាប់​កូនស្រី ដុត​ភ្លើង​ធូប​ពេញ​ដងខ្លួន​ទាំងមូល សន្លប់​ឈឹង គួរ​ឲ្យ​សង្វេក​ក្រៃលែង​។
​រឿង​មិនគួរ​កើត​នេះ បែរជា​កើតឡើង កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៤ វេលា​ម៉ោង ៥ ល្ងាច ស្ថិតនៅ​ភូមិ ព្រៃ​ផ្តៅ និង​ភូមិ​ធ្លក សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​
​ជង​រងគ្រោះ​ទី​១ មានឈ្មោះ សំ វៃ ភេទ ប្រុស​អាយុ ៥២ ឆ្នាំ ជា​សន្តិសុខ​រោងចក្រ ( ជា​ឪពុក ) ទី​២ មានឈ្មោះ សុង វ​ន្នី ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ (​ត្រូវជា​កូន​) និង​ទី​៣ មានឈ្មោះ ធន់ តឿ​ង ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជា​សន្តិសុខ ( ត្រូវជា​កូនប្រសារ )​។​
​ស្ត្រី​ឈ្មោះ សំ សាវ៉ា​ន់ ត្រូវជា​កូន សំ វៃ បាន​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៤ ប្តី​របស់គាត់​ឈ្មោះ ធន់ តឿ​ង បានមក​កំដរ​ប្អូនថ្លៃ​ឈ្មោះ សំ ម៉ាឡៃ ឆ្លងទន្លេ ដេក​អាំងភ្លើង នៅ​ភូមិ​ព្រៃ​ផ្តៅ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត លុះ​ពេល​ល្ងាច បាន​ហូប​ស្រា អស់ ១ លីត្រ គ្នា ៤ នាក់ ក្រោយមក​ក៏​ស្រវឹង​ទន់ដៃទន់ជើង​។ ពេល​ប្រពន្ធ​កូន​មក​សួរ និង​រក​នាំទៅ​ផ្ទះ​វិញ ស្រាប់តែ​បុរស​នោះ និយាយ​រវើរវាយ​លែង​ស្គាល់​ប្រពន្ធ​កូន ស្រាប់​តែមាន​គេ​ប្រាប់ថា “​ប្តី​នាង​ឯង ខ្មោច​ចូល​ហើយ​” ត្រូវ​ទៅរក​គ្រូ​បណ្តេញ​ខ្មោច​ចេញ រួចហើយ ក៏​ឮ​គេ​ថា មាន​គ្រូ​ពូកែ​ម្នាក់ នៅផ្ទះ​ពូ​ញ៉ឹល នៅ​ភូមិ​អង្គ​សាលា សង្កាត់ ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ពូកែ​ណាស់ អាច​មើល​មនុ​ស្សគ អាចនិយាយបាន​។
​ដោយ​នាង​ភ័យ​ពេក ក៏​ទៅ​អញ្ជើញ​គ្រូ​នោះ មក​ដេញ​ខ្មោច​ព្រាយ​ក្បាល ៨​។ ពេលនោះ មកដល់​ផ្ទះ ក៏​គ្រូ​ចូល​រូប​មនុស្ស​ម្នាក់ បាន​ប្រាប់ថា ព្រាយ​ក្បាល​៨ បាន​ចូល​ស​ន្ថិ​ត​ខ្លួន​ប្តី​នាង​ឯង​ហើយ​! គ្រូ​ចូល​ស​ន្ថិ​ត ហើយ​ត្រូវតែ​កាប់​ដើម​ស្វាយ​ចោល និង​ដើមឈើ​ខាងមុខផ្ទះ ហើយ​ទល់​រុះរើ​ផ្ទះ​ចោល បើ​មិន​រុះរើ​ផ្ទះ​ទេ ប្តី​ត្រូវ​ព្រោះ​គេ​មក​យក​ជីវិត ឮដូច្នេះ​ស្ត្រី​ដែលជា​ប្រពន្ធ ក៏​ទៅផ្ទះ​រក​មនុស្សម្នា ក្នុង​មកជួយ​រុះរើ​ផ្ទះ ក្រោយមក​ប្តី​ក៏​ដឹងខ្លួន​វិញ​។
​ស្រាប់តែ​ប្អូនថ្លៃ​ស្រី​ឈ្មោះ សុង វ​ន្នី បាន​ដួលសន្លប់​ម្តង គ្រូ​ចូល​រូប បាន​ប្រាប់ទៀតថា ខ្មោច​ព្រាយ បាន​ចូល​រូប​ប្អូន​ម្នាក់​ទៀតហើយ រួច​គ្រូ​បាន​ស្រោច​ទឹក​សូត្រមន្ត ស្រាប់​ញ័រ​ញ៉ាក​សន្លប់ រួចមក​ឪពុក​មកពី​ធ្វើការ​វិញ​មកដល់​ស្រាប់តែ​គ្រូ​បាន​ប្រាប់ថា បុរស​ជា​ឪពុក​ខ្មោច​ព្រាយ​បី​សាច ក៏​ឲ្យ​កូនៗ ចាប់ចង​អស់​មួយ​យប់​មួយថ្ងៃ និង​ដុត​ធូប​អុត​ពេញ​ខ្លួន​។ ចំណែក​ជន​រង​ជា​កូនប្រសារ ប្រាប់ថា “​ខ្ញុំ​មិនមែន​ព្រាយ​ខ្លោច​អី​ទេ​ខ្ញុំ​”​។​
​ដោយ​មើលឃើញ​ទិដ្ឋភាព​ដូច្នេះ អ្នកស្រុក​អ្នកភូមិ​រស់នៅ​ជិតខាង​គ្នា ប្រុង​ទៅប្តឹង​សមត្ថកិច្ច តែ​គ្រូ​ចាប់​ខ្មោច​ព្រាយ ដឹងខ្លួន ក៏​រត់​បាត់ស្រមោល​ទៅ​។ ជនរងគ្រោះ ទាំង ២ នាក់ ត្រូវ​បងប្អូន យកទៅ​ព្យាបាល​នៅផ្ទះ​របស់ខ្លួន​៕​




ប្រភភពមកពី ksn-news.com

សំគាល់

khshare មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល

បញ្ចេញយោបល់ :

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2013 ចែករំលែកពត៍មាន . WP Theme-junkie converted by BloggerTheme9
Proudly Powered by Blogger .
back to top

សូមចុច Like ដើម្បីទទួលពត៍មានថ្មីៗតាមរយៈ Facebook.