រដ្ឋាភិបាលអូស្ត្រាលីនឹងនាំគោមកសម្លាប់នៅ​កម្ពុជា

Posted by Unknown  |  at   1:48 PM

ភ្នំពេញៈ រដ្ឋាភិបាល​អូស្ដ្រាលី នឹង​នាំ​ចូល​គោ​រស់​មក​កម្ពុជា ដើម្បី​សម្លាប់​ទោះ​បី​របាយ​ការណ៍ ថា មិន​មាន​កន្លែង​សត្តឃាត​មាន​កម្រិត​ស្ដង់ដារ​ទំនើប​នៅ​កម្ពុជា ដែល​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ពិធី​ការ​សុខភាព​សត្វ​ក៏​ដោយ។
នេះ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​លើ​ការ​ នាំ​ចេញ​សត្វ​គោ​របស់ ប្រទេស​អូស្ដ្រាលី និង​ជ្រៀត​ចូល​ទៅ​ក្នុង​កំណើន​យ៉ាង​រហ័ស​របស់​តំបន់​អាស៊ី​អាគ្នេយ៍។

 ពូជ​គោ brahman ដែល​ត្រូវ​បាន​យក​មក​បង្ហាញ​ក្នុង​ការ​តាំង​ពិព័រណ៍​គោ​កាល​ពី ឆ្នាំ​២០១១ នៅ​កម្ពុជា។ ហេង ជីវ័ន
លោក Barnaby Joyce រដ្ឋ​មន្ដ្រី​កសិកម្ម​អូស្ដ្រាលី បាន​ប្រកាស​កាល​ពី​ម្សិល​មិញ​ថា សត្វ​គោ ១០ ០០០ ក្បាល​ត្រូវ​បាន​យល់​ព្រម​សម្រាប់​ការ​នាំ​ចូល​មក​កាន់ ប្រទេស​កម្ពុជា។
លោក​រដ្ឋ​មន្ដ្រី Joyce បាន​លើក​ឡើង​ក្នុង​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ថា៖ «រដ្ឋាភិបាល​ហ្មត់ចត់​អំពី​ការ​ចូល​ទៅ​ក្នុង​ទីផ្សារ​កាន់​តែ​ច្រើន​សម្រាប់ ​ក្រុម​ហ៊ុន​ផលិត​កសិកម្ម​របស់​យើង រួម​មាន ក្រុម​ហ៊ុន​ចិញ្ចឹម​គោ ដែល​កំពុង​ធ្វើ​វា​យ៉ាង​លំបាក​នៅ​ពេល​នេះ​ដោយ​សារ​ភាព​រាំង​ស្ងួត»។
លោក​ថ្លែង​ថា៖ «នៅ​ពេល​នេះ​ក្រុម​ហ៊ុន​នាំ​ចេញ​អាច​សម្លឹង​មើល​ការ​អនុវត្ត​ប្រព័ន្ធ​ធានា​ ការ​ផ្គត់​ផ្គង់​ចង្វាក់​នាំ​ចេញ (ESCAS) និង​បង្កើត​ចង្វាក់​ផ្គត់​ផ្គង់​ដែល​ឆ្លើយ​តប​ចំពោះ​តម្រូវ​ការ​ទាំង​នោះ»។
លោក Joel Fitzgibbon រដ្ឋ​មន្ដ្រី​កសិកម្ម​ស្រមោល​ពី​បក្ស​ប្រឆាំង​អូស្ត្រាលី បាន​កោត​សរសើរ​ដល់​ការ​ប្រកាស​របស់​លោក Joyce ដោយ​ថ្លែង​ថា ខ្លួន​ចាំ​តែ​ពង្រីក​ពាណិជ្ជកម្ម​សត្វ​របស់​ប្រទេស​នេះ ដែល​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ចំនួន ៣៥០ ០០០ ក្បាល​ក្នុង​អំឡុង​ត្រីមាស ទី២ នៅ​ឆ្នាំ​នេះ។
ប្រព័ន្ធ​សវនកម្ម ESCAS របស់ ប្រទេស​អូស្ដា្រលី ត្រូវ​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​កាល​ពី ឆ្នាំ​២០១២ បន្ទាប់​ពី​ការ​ហាម​ឃាត់​លើ​ការ​នាំ​ចេញ​សត្វ​រស់​ទាំង​អស់​ដោយ​សារ​ការ​ ប្រព្រឹត្ត​ដោយ​ឃោរ​ឃៅ​លើ​សត្វ​គោ​អូស្ដ្រាលី​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។ ស្ថិត​ក្រោម​គោល​ការណ៍​របស់ ESCAS ដែល​ត្រូវ​បាន​ផ្ដល់​អនុសាសន៍​ដោយ​អង្គការ​សុខភាព​សត្វ​ពិភពលោក អ្នក​យក​សារ​ព័ត៌មាន​ជា​ច្រើន​ត្រូវ​តម្រូវ​ឲ្យ​ផ្ដល់​ឯក​សារ​ដែល​អាច​តាម​ ដាន​បាន​ដើម្បី​បើក​ចំហ​ក្នុង​ការ​ធ្វើ​សវនកម្ម​ដោយ​ឯករាជ្យ​ស្ដីពី​ ប្រតិបត្តិ​ការ​ចង្វាក់​ផ្គត់​ផ្គង់​ទាំង​អស់​ចាប់​ពី​ការ​ឃុំ​ឃាំង​ដល់​ការ ​សម្លាប់។
យោង​តាម ESCAS កន្លែង​សត្តឃាត​សត្វ និង​ការ​នាំ​ចេញ​ដែល​ត្រូវ​រក​ឃើញ​ថា មិន​មាន​អនាម័យ ដែល​បណ្ដាល​ឲ្យ​មាន​តាន​តឹង​ការ​ចាប់​ផ្ដួល ការ​គ្រវែង ការ​ទម្លាក់ ឬ​ការ​ប្រព្រឹត្ត​ចំពោះ​សត្វ​ដោយ​អមនុស្សធម៌​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ វិធានការ​កែប្រែ។
ប៉ុន្តែ​កន្លែង​សម្លាប់​សត្វ​របស់​កម្ពុជា គឺ​ខុស​គ្នា​ឆ្ងាយ​ពី​កម្រិត​ស្ដង់ដារ។
កាល​ពី ខែ​សីហា ឆ្នាំ​មុន ភ្នំពេញ ប៉ុស្ដិ៍ បាន​រាយការណ៍​ពី​កន្លែង​សម្លាប់​សត្វ​មួយ​របស់ ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​ធម្មតា​ទៅ​ហើយ។ នៅ​ពាក់​កណ្ដាល​អធ្រាត្រ​មាន​សត្វ​ជ្រូក​ជាច្រើន​ក្បាល​ត្រូវ​បាន​គេ​ទុក​ ឲ្យ​រង់​ចាំ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​កន្លែង​ព្យួរ​ខ្មោច​ជ្រូក​មុន​ ពេល​ត្រូវ​គេ​វាយ​ដំ​ហើយ​ទី​បំផុត​ត្រូវ​បាន​គេ​ចាក់​ក​យ៉ាង​រហ័ស និង​បាន​បង្ហូរ​ឈាម​ចេញ​មក​ក្រៅ។
លោក ម៉ុង ឫទ្ធី ម្ចាស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ចម្ការ​កៅស៊ូ និង​ចម្ការ​ស្វាយ​បាន​ថ្លែង​ថា កម្ពុជា មិន​មាន​កន្លែង​សម្លាប់​សត្វ​គោ ជ្រូក ឬ​សត្វ​មាន់​មួយ​ដែល​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ​នោះ​ទេ ហើយ​ថា ការ​សម្លាប់​សត្វ​នៅ​តែ​តាម​វិធី​ប្រើ​ដោយ​ដៃ។
លោក ឫទ្ធី បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «នៅ​ពេល​នេះ​ទី​សត្តឃាត​ដែល​យើង​មាន​គឺ​ធ្វើ​ឡើង​ដោយ​ដៃ​ទេ។ ពាក្យ​ថា ស្ដង់ដារ​មាន​ន័យ​ថា យើង​ត្រូវ​មាន​រោងចក្រ​ស្តង់ដារ និង​ដំណើរ​ការ​ប្រកប​ដោយ​គុណភាព។ យើង​មិន​ទាន់​មាន​ទី​សត្តឃាត​ស្ដង់ដារ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ»។
លោក​បាន​លើក​ឡើង​ថា៖ «ប្រសិន​បើ​ពួក​គេ​នឹង​គ្រោង​នាំ​ចេញ​គោរ​បស់​ពួក​គេ​នៅ​ទី​នេះ​ពួក​គេ​ចាំ​ បាច់​ត្រូវ​កសាង​កន្លែង​សម្លាប់​សត្វ​ផង​ដែរ»។
លោក សែន សុវណ្ណ អគ្គ​នាយក​រង​នៅ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ស្ដី​ពី​កន្លែង​សម្លាប់​សត្វ​កម្រិត​ស្ដង់ដារ ​នៅ​កម្ពុជា​នេះ​ទេ។ ប៉ុន្តែ​លោក​បាន​បន្ត​ថា៖ «យើង​ស្វាគមន៍​ចំពោះ​សំណើ​នេះ ហើយ​ពិភាក្សា​បើក​ចំហ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​អំពី​ព័ត៌មាន​លម្អិត​នៃ​ ពិធី​ការ​នេះ និង​អ្វី​ដែល​យើង​ចាំ​បាច់​ត្រូវ​តែ​មាន​និង​ត្រូវ​ធ្វើ​ដើម្បី​ជា​ការ​ ឆ្លើយ​តប​តាម​ពួក​គេ»៕

ប្រភពមកពី ksn-news.com

សំគាល់

khshare មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល

បញ្ចេញយោបល់ :

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2013 ចែករំលែកពត៍មាន . WP Theme-junkie converted by BloggerTheme9
Proudly Powered by Blogger .
back to top

សូមចុច Like ដើម្បីទទួលពត៍មានថ្មីៗតាមរយៈ Facebook.