ស្ត្រី​ឥណ្ឌា​វ័យ​ចំណាស់​ម្នាក់​ត្រូវ​ពេទ្យ​ដេរ​​ជាង ១០០ ថ្នេរ ក្រោយពី​វាយ​សម្លាប់​ខ្លារខិន​១​ក្បាល​នឹង​ចបជីក​

Posted by Unknown  |  at   2:17 PM

ស្ត្រី​ឥណ្ឌា​អាយុ ៥៤ ឆ្នាំ ម្នាក់ បាន​វាយ​សម្លាប់​ខ្លារខិន ១ ក្បាល ដោយ​គ្រាន់តែ​ប្រើប្រាស់​សម្ភារៈ​ធ្វើស្រែ​ចម្ការ​របស់គាត់​ប៉ុណ្ណោះ បន្ទាប់ពី​វា​បាន​វាយប្រហារ​រូបគាត់ ខណៈ​គាត់​ធ្វើដំណើរ​ពី​ស្រែ​ទៅកាន់​ផ្ទះ​វិញ កាល​ថ្ងៃអាទិត្យ ។​
​យោងតាម​ស្ត្រី​កូន​១​រងគ្រោះ ដែលមាន​ឈ្មោះ Kamla Devi បាន​ឲ្យ​ដឹងថា ខ្លា​នោះ​វាយប្រហារ​គាត់ ខណៈ​គាត់​កំពុង​ដើរ​ត្រលប់​ទៅផ្ទះ បន្ទាប់ពី​បញ្ចប់​ការងារ​នៅឯ​ស្រែ​, ហើយ​អ្នកស្រី​បាន​ប្រយុទ្ធ​ជាមួយ​វា ដោយ​ប្រើប្រាស់​កាំបិត និង​ចប​ជិ​ក ប៉ុណ្ណោះ ។ ស្ត្រី​រងគ្រោះ​បាន​បន្តថា ការ​វាយ​ប្រយុទ្ធ​បាន​ប្រើ​រយៈពេល​ប្រមាណ ១ ម៉ោង ទើប​ធ្វើ​ឲ្យ​ខ្លា​នោះ​ចុះចាញ់​, ហើយ​បន្ទាប់មក អ្នកស្រី​បាន​ដើរ​ជាង​កន្លះ​ម៉ៃ​ល៍ ដើម្បី​ស្វែងរក​ការជួយ​សង្គ្រោះ ។​
​ទោះជា​យ៉ាងណា ជា​លទ្ធផល គឺ​អ្នកស្រី​បាន​រងរបួស​ដាច់​ជ្រៅៗ​នៅលើ​រាងកាយ និង​បាក់ឆ្អឹង​បី​, ហើយ​បាត់បង់​ឈាម​យ៉ាងច្រើន នៅពេល​មកដល់​មន្ទីរ​ពេទ្យ ។
​យ៉ាងណាមិញ សត្វ​នេះ​ក្រោយមក ក៏ត្រូវ​បាន​គេ​រកឃើញ​ងាប់​នៅក្បែរ​ភូមិ​អ្នកស្រី Devi ផងដែរ គឺ​ភូមិ Koti Bodna ស្ថិតក្នុង​តំបន់ Rudarprayag ប្រទេស​ឥណ្ឌា ។​
​ស្ត្រី​មេម៉ាយ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា រូបគាត់​បាន​ចង់ចាំ​ការប្រយុទ្ធ​ជាមួយ​សត្វ​កំណាច​នេះ​ទាំងស្រុង ហើយ​ដឹងថា វា​មាន​រយៈពេល​ប៉ុន្មាន​ទៀតផង ។ ចំណែក​គ្រូពេទ្យ​បាន​និយាយថា ទោះបីជា​អ្នកស្រី​ស្ថិតក្នុង​អាការ​ប្រក្រតី​ក៏ដោយ តែ​អ្នកស្រី​ត្រូវតែ​ដេរ​មុខរបួស​ជាង ១០០ ថ្នេរ​, ដែល​បាន​ដាច់​ជ្រៅៗ​នៅលើ​ក្បាល និង​ជើង ។ អ្នកស្រី​ក៏ត្រូវ​ព្យាបាល​សម្រាប់​ការបាក់​ឆ្អឹង​ចំនួន​ពីរ នៅលើ​ដៃស្តាំ និង​ដៃ​ធ្វេ​ង ផងដែរ ៕​



ប្រភពមកពី ksn-news.com

សំគាល់

khshare មិនទទូលខុសត្រូវចំពោះរាល់ពត៍មាន ដែលមានតំណភ្ជាប់នោះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយ សូមទាក់ទងទៅកាន់ម្ចាស់ដើម ដែលយើងបានតំណភ្ជាប់ទៅកាន់។ សូមអរគុណចំពោះការចូលមើល

បញ្ចេញយោបល់ :

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

© 2013 ចែករំលែកពត៍មាន . WP Theme-junkie converted by BloggerTheme9
Proudly Powered by Blogger .
back to top

សូមចុច Like ដើម្បីទទួលពត៍មានថ្មីៗតាមរយៈ Facebook.